ក្រសួងសុខាភិបាល សម្រេចផ្អាកដំណើរការជាបណ្ដោះអាសន្ន ធនាគារកាធេយូណាយធីត និងធនាគារចិន-កាណាឌីយ៉ា និងតម្រូវការឲ្យបុគ្គលិកទាំងអស់ធ្វើចត្តាឡីស័ករយ:ពេល ១៤ថ្ងៃ
------------------
ក្រសួងសុខាភិបាល សម្រេចផ្អាកដំណើរការជាបណ្ដោះអាសន្ន ធនាគារកាធេយូណាយធីត និងធនាគារចិន-កាណាឌីយ៉ា រយ:ពេល ១៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី ៣ ខែធ្នូ ឆ្នាំ២០២០តទៅ ដើម្បីឲ្យក្រុមការងារសុខាភិបាល ចុះយកវត្ថុសំណាកបុគ្គលិកទាំងអស់នេះ និងតម្រូវការឲ្យបុគ្គលិកទាំងអស់ធ្វើចត្តាឡីស័ក ចំនួន១៤ថ្ងៃ ផងដែរ។
សូមបញ្ជាក់ថា ការបិទធនាគារទាំងពីរនេះ ដោយសារក្រសួងសុខាភិបាលបានរកឃើញអ្នកឆ្លងវីរុសកូវីដ-១៩ថ្មីចំនួន ២នាក់ ក្នុងនោះប្រុសជាតិខ្មែរអាយុ២៣ឆ្នាំ មានអស័យដ្ឋានរស់នៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញធ្វើការនៅធនាគារចិន-កាណាឌីយ៉ា និងស្ត្រីជនជាតិខ្មែអាយុ ២១ឆ្នាំ មានអស័យដ្ឋានរស់នៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ និងជាបុគ្គលិកធនាគារកាធេយូណាយធីត រាជធានីភ្នំពេញ។
បច្ចុប្បន្នអ្នកជំងឺទាំង ២នាក់ ត្រូវបានឲ្យព្យាបាលក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ។
0 Comments